ព្រោះតែកត្តា ២នេះ!! ទើបធ្វើអោយអ្នកបើកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ដល់បាត់បង់ជីវិត

0

កំពង់ចាម​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​រវាង​រថយន្ត​និង​ម៉ូតូ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​២៣:៣០​នាទី​នៅ​លើ​ផ្លូវ​លេខ​៦១ ចំណុច​ចំការ​ដូង ខាងលិច​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

លោក អូត ឈាង​លី អភិបាល​នៃគណៈ​អភិបាល ស្រុក​បា​ធា​យ បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កេ​ី​ត​ឡេ​ី​ង​មួយ​លេ​ី​ក រវាង​ម៉ូតូ និង​រថយន្ត ដោយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង 1H-7078 បេ​ី​កបរ​ដោយ​ឈ្មោះ នៅ សុខ​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​គក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទិស​ដៅ​ពី​កេ​ី​តទៅ​លិច ពាក់មួក​សុវត្ថិភាព ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​០១​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ អ្នក​បេ​ី​កបរ​មិន​ស្គាល់​អត្តសញ្ញាណ​និង​អាសយដ្ឋាន មាន​ទិស​ដៅ​ពី​កេ​ី​តទៅ​លិច​ស្រប​ទិស​គ្នា ។

មូលហេតុ​: អ្នកបើកបរ​ម៉ូតូ​បាន​ប្រើប្រាស់​ល្បឿន​លឿន និង​បេ​ី​កបរ​ក្នុង​ស្ថានភាព​ស្រវឹង ករណី​នេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រុស ០១​នាក់ អ្នក​បេ​ី​កបរ​ម៉ូតូ​ខូចខាត​ម៉ូតូ​០១​គ្រឿង កម្រិត​ធ្ងន់​។ វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង​ជំនាញ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ៕