Home សង្គម ក្រសួងរៀបចំដែនដី បាន និងកំពុងធ្វើបរិវត្តកម្មឌីជីថល ទៅលើទិន្នន័យ ដែលក្រសួងគ្រប់គ្រង និងប្រែក្លាយរបៀបរបបការងារ

ក្រសួងរៀបចំដែនដី បាន និងកំពុងធ្វើបរិវត្តកម្មឌីជីថល ទៅលើទិន្នន័យ ដែលក្រសួងគ្រប់គ្រង និងប្រែក្លាយរបៀបរបបការងារ

0

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់សាធារណៈជន រួមមានទាំងបងប្អូនប្រជាពលរដ្ឋទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុ ដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។

សូមគូសបញ្ជាក់ថា ទិន្នន័យរបស់ក្រសួង ដែលមានដូចជាប្រភេទក្បាលដី និងទីតាំងជាក់លាក់របស់ដី ដែលផ្តល់នូវភាពងាយស្រួលដល់ដៃគូ ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ អាចចូលមើលទិន្នន័យរបស់អ្នកដែលមកធ្វើការជាមួយស្ថាប័នខ្លួន។ ជាមួយគ្នានោះ ទ្រព្យដែលបានដាក់រក្សាការពារដោយតុលាការក៏អាចចូលទៅពិនិត្យមើលផងដែរ ហើយការរក្សាការសម្ងាត់ និងឯកជនភាពក៏ត្រូវបានអនុវត្ត៕

Previous articleរាជរដ្ឋាភិបាល ទម្លាក់ថវិកាបន្ថែម៣០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ
Next articleគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ៦៤ភាគរយ