អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រី ចំនួន០២ក្រុម ក្រោយមានទំនាស់ពាក្យសម្តី

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៣:០០​នាទី​ទាប​ភ្លឺ មាន​ករណី​ទំ​នាស់​ពាក្យ​សម្តី​រុញ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ម​ក្មេង​ៗ​ប្រុស​ស្រី ចំនួន​០២​ក្រុម ម្ខាង​មាន​គ្នា​ចំនួន​០៣​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​០៥​នាក់ នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ ២៥២ ផ្លូវ​២៥២ ភូមិ​៧ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​នាំ​ខ្លួន​ភាគី​ទាំង​សងខាង​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ដើម្បី​សួរនាំ បន្ទាប់​ពី​សួរនាំ​រួច​ភាគី​ទាំង​សងខាង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​សុំ​សម្របសម្រួល​ដើម្បី​បញ្ចប់​ជម្លោះ​ដោយ​មិន​ធ្វើការ​ប្តឹងផ្តល់​គ្នា​។ ដោយ​ឃើញ​ថា​ករណី​នេះ​ជា​ករណី​ជម្លោះ​តូចតាច ទើប​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ភាគី​ទាំង​សងខាង រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​៕