កណ្តាល៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ទូរស័ព្ទ ០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕