ឃាត់ជនសង្ស័យ ២នាក់​ ពាក់ព័ន្ធករណីឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​វិនិយោគ ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយ​:​ពេល​ខ្លី

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​វិនិយោគ ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយ​:​ពេល​ខ្លី​។ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​រូប រួម​មាន​៖ ទី​១-​ឈ្មោះ អ​.​ណ​.​រ ភេទ​ប្រុស ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ខេត្ដកណ្ដាល និង​ទី​២-​ឈ្មោះ ផ​.​ស​.​ជ ភេទ​ប្រុស ជនជាតិ​ខ្មែរ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ណែនាំ​ឱ្យ​ជន​រង​គ្រោះ​ចុះ​ឈ្មោះ និង​ធ្វើការ​ទទួល​ប្រាក់​-​ផ្ទេរ​ប្រាក់​តាម​បញ្ជា​របស់​មេ​ក្លោ​ង ដែល​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ខ្លួន​ក៏​បាន​ទទួលផល​ពី​បទល្មើស​នេះ​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​នីតិវិធី​តាម​ផ្លូវច្បាប់​៕