Lexus RX300បុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ​ល្បឿនលឿន បណ្ដាលឲ្យស្លាប់ ០២នាក់និង របួស​ម្នាក់

0

កំពង់ស្ពឺ​៖ ​នៅ​យប់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ៣​និង ៤៥​នាទី​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន K39+200 ទិស​ដៅ​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​ត្រង់​ចំណុច​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​រថយន្ត ១​គ្រឿង ម៉ាក​លុ​ច​ស៊ី​ស RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ​បាត់ដំបង 2B-3816 អ្នកបើកបរ​ឈ្មោះ លី ហ៊ូ​វ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ (​ស្លាប់​) នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្ដតាកែវ ដោយ​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​២​នាក់​៖
១-​ឈ្មោះ YIN CHAOYANG ភេទ​ប្រុស ជនជាតិ​ចិន (​ស្លាប់​)
២-​ឈ្មោះ DING YUMEI ភេទ​ស្រី ជនជាតិ​ចិន (​របួសធ្ងន់​) កំពុង​សង្គ្រោះ​បន្ទាន់​។

យោង​តាម​កា​មេ​រា​សុវត្ថិភាព​ទិន្នន័យ​ផ្ដល់​ដោយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន រថយន្ត​បើកបរ​ពី​ទិស​ខាងលិច មក​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ទិស​ខាងកើត រាជធានី ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ដ​ដឹក​ទំនិញ ០១​គ្រឿង ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3D-7588 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ (​ក្រោយ​ហេតុការណ៍​បាន​ចុះ​រត់គេច​ខ្លួន​) 🚎​កំពុង​បើកបរ​ស្រប​ទិស​គ្នា ។

សមត្ថកិច្ច​នគរបាល​ប្រចាំការ​ផ្លូវ​ល្បឿន​លឿន​បាន​សហការ​ជាមួយ​កំលាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​វាស់វែង​អន្ដរាគមន៍​ជួយ​សង្គ្រោះ​និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ រីឯ​សព​បាន​តំកល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វេ​ី​បុណ្យ​។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​ធ្វេ​ី​ការ​ស្ទួ​ច​យក​រថ យន្ដ​បង្ក​គ្រោះថ្នាក់​ទាំង ២​គ្រឿង មក​រក្សា​ទុក​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ត្រពាំង​គង អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕