កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនាវាយគ្នាទៅវិញទៅមក ដែលកើតហេតុថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ២៤:០៥នាទី នៅចំណុចភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ពួកគេ មានទីលំនៅភូមិ ត្រពាំងពុទ្រា ឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្ត កណ្តាល ។
វត្ថុតាងចាប់យក៖
-ដែកជ្រុងចំនួន ០៤កំណាត់
-ដែកទីបមូលចំនួន១កំណាត់
-កំណាត់ឈើចំនួន៣កំណាត់
-កំណាត់រ៉តឈើ ប្រវែង ០,៨៣ ម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ចាត់ការតាមនីតិវិធី៕