រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឱ្យរដ្ឋបាលខេត្តស្ទឹងត្រែងពន្លឿនការចុះបញ្ជីដីធ្លី

0

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យរដ្ឋបាលខេត្តស្ទឹងត្រែង បង្កើនការអនុវត្តគោលនយោបាយដីធ្លី ឆ្នាំ២០២៥បញ្ជាប់ការចុះបញ្ជីជាប្រព័ន្ធ ហើយឆ្នាំ២០២៩បានបញ្ជប់បញ្ហាទំនាស់រឿងវិវាទដីធ្លី ឱ្យសម្រេចជោគជ័យ ជូនរាជរដ្ឋាភិបាល ។

ក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត នៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី៣១ធ្នូឆ្នាំ២០២៤ ឯកឧត្តមផៃប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលមានប្រសាសន៍ថា៖នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖នេះហើយជាគោលបំណងធំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋបាលខេត្តត្រូវរួមគ្នាបន្តដំណើរការងារទៅមុខឱ្យកាន់តែសកម្ម និងត្រូវទាមទារឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ (សំឡេង)អញ្ចឹងសូមឱ្យឯកឧត្តមអភិបាលខេត្ត គិតគូរចំពោះបញ្ហានេះ បើសិនប្រជាពលរដ្ឋខ្វះដីពិតប្រាកដ មិនមែនថាប្រជាជននៅក្នុង ខេត្តស្ទឹងត្រែងទេ ប៉ុន្តែត្រូវធ្វើអត្តសញ្ញាណឲ្យបានច្បាស់លាស់ តើគាត់គ្មានដីម៉ែនដែរឬអត់ទេ កុំជឿជាក់កុំជឿតាមពួកឆបោក តែបញ្ហានេះសូមកោតសរសើរចំពោះអាជ្ញាខេត្តអាជ្ញាធរស្រុក ពិសេសអភិបាលខេត្តលោកបានខិតខំណាស់ ហើយមានក្រុមការងាររបស់សម្ដេច លោកបានមក ប៉ុន្មានដងហើយ មកធ្វើកិច្ចការងារនេះ ក្នុងនាម ខ្ញុំ ចំណាងរាជរដ្ឋាភិបាល ខ្ញុំមិនអាចទៅ ធ្វើផ្ទាល់ទេ អញ្ចឹង មានតែការពាំនាំចង្អុលបង្ហាញ ថាត្រូវធ្វើគឺធ្វើម៉េចតែប៉ុណ្ណឹង ។

ឯកឧត្តមសរសុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖ឆ្លងតាមអង្គសន្និបាតឆ្នាំ២០២៤ ខេត្តបានរៀបយន្តការ និងវិធានការអភិបាលកិច្ចដីធ្លី និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានឆ្លើយតមទៅតាមស្ថានភាពជាក់ស្តែង ហើយនៅដើមខែមករាឆ្នាំ២០២៥ខាងមុខ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញបានរៀបចំផ្តល់ប័ណ្ណកម្មសិទ្ធដិធ្លី ជូនប្រជាពលរដ្ឋយើងបន្តទៀត ។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋរស់នៅសរុប១៨៣.៥៦៨នាក់ ស្មើនិង៤៣.៧១៥គ្រួសារ ក្នុងចំណោមក្រុងស្រុកទាំង៦ និងមាន៣៤ឃុំ សង្កាត់ ១៣៧ភូមិ ក្នុងនោះប្រជាពលរដ្ឋយើងប្រកប របរកសិកកម្ម ប្រមាណជាង៧៥% ៕