Home សង្គម ឯកឧត្តម Wang Wenbin ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ

ឯកឧត្តម Wang Wenbin ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ

0

ភ្នំពេញ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា៖ «ថ្ងៃនេះខ្ញំ និងឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ ខ្ញុំសូមអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ។

ភ្ញៀវទេសចរចិនគឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង សុីណេត និងខ្ញុំបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរ»៕

Previous articleកូនខ្មែរអាចផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សង្គ្រោះជនរងគ្រោះពីអគ្គិភ័យលើអគារខ្ពស់ៗ
Next articleបង្ក្រាបក្មេងទំនើង ៨នាក់ ពាក់ព័ន្ធករណីកាប់គ្នានៅស្រុកបាទីកាលពីពេលថ្មីៗ