ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា

0

កណ្តាល ៖ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​អាវុធហត្ថ​ខេត្តកណ្តាល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​នឹង​ដាវ​) កើតឡើង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ កម្លាំង និង​ក្រុង​តា​ខ្មៅ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​នាក់ ភេទ​ប្រុស នៅ​ចំណុច​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យក​មក​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​សាកសួរ​។ ​វត្ថុ​តាង​ចាប់​យកៈ ម៉ូតូ ចំនួន ០២​គ្រឿ​, ទូរ​សព្ទ ០២​គ្រឿង​, ខោ​ខាវ​ប៊​យ​ពណ៌​ខ្មៅ​ចំនួន​០២ និង​អាវយឺត​ពណ៌​ខ្មៅ​ចំនួន​០១ អាវ​ក្រឡា​ដៃ​វែង​០១​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕