កណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថស្រុកមុខកំពូល ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះល្បាតចល័ត ដើម្បីបង្ការ បង្កាប និងសង្គ្រោះ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ មកដល់ចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ កម្លាំងជំនាញ បានប្រទះឃើញក្រុមជនសង្ស័យជិះម៉ូតូជ្រែពេញផ្លូវ ទើបកម្លាំងយើងបានដេញតាមឃាត់សួរនាំ ត្រួតពិនិត្យបានរកឃើញដាវចំនួន ០១ដើម ហើយឃាត់ខ្លួនជនសង្ស័យ ទាំង ០៥នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។ វត្ថុតាងចាប់យកៈ ដាវដែក ១ដើម, ម៉ូតូ ចំនួន ២គ្រឿង, ទូរស័ព្ទ ៤គ្រឿង, បារីអេឡិចត្រូនិច ១ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕