សមត្ថកិច្ចនគរបាលសហការត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្ក្រាប​ទល្មើស​គ្រឿងញៀន

0

បាត់ដំបង៖ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤​វេលា ម៉ោង​០៩​និង​០០​នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​លោក​វរសេនីយ៍ឯក សុខ និ មល ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ក្នុង​ផែន សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​សរុប ៨៧​នាក់ ក្នុង​នោះ ៖

-​ប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ចំនួន ០៩​រូប ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ទោ ឃ​ន តារា​សម្បត្តិ អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការ (​អ​.​ជ​.​ប​.​គ​.​ញ )​។
-​ប្រតិភូ​លេខាធិការដ្ឋាន​ខេត្តបាត់ដំបង​ចំនួន ០៣​រូប ដឹកនាំ​ដោយ ឯកឧត្តម ធូ ភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត
-​កម្លាំង​នគរបាល​ផែន​ប្រឆាំង​គ្រឿងញៀន ១៧​រូប
-​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត ០៩​រូប
-​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កំ​រៀង ៣០​រូប
-​កម្លាំង​វរ​ការពារ​ព្រំដែន​គោក ៨១៩​ចំនួន​១១​រូប
-​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ស្រុក​កំ​រៀង ០៨​រូប​។

បាន​ចះ​ុ​អនុវត្ត​ត្រួតពិនិត្យ ចល័ត​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ខុសច្បាប់ ចំនួន​០១​គោលដៅ នៅ​ត្រង់​ចំណុច​ក្រុម​ទី​៦ ភូមិ​អូរ​ដារ​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ក្នុង​នោះ ៖

-​រថយន្ត​ធុន​ធំ ៣៥ គ្រឿង មនុស្ស​៧៣​នាក់ ស្រី​១៤​នាក់
-​រថយន្ត​ធុន​តូច ៧៨ គ្រឿង មនុស្ស​៩៩​នាក់​.​ស្រី​១៨​នាក់
-​ម៉ូតូ ៣៥ គ្រឿង មនុស្ស​៤៣​នាក់​។

ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ពុំ​បាន​រក​ឃើញ​សារធាតុ​គីមី​ផ្សំ គ្រឿងញៀន​ខុសច្បាប់​ឡើយ​៕