អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

កំពង់ស្ពឺ៖ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ
ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦:០០​នាទី កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ណុ​ល ដា​រា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​សហការ​ជាមួយ​មូលដ្ឋាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ភេទ​ស្រី ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​ឈ្មោះ នាង គ​ន្ធា ភេទ ស្រី អាយុ​៤២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទី​លំ​ភូមិ​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចាប់​យក​វត្ថុ​តាង​រួម​មាន​:​ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន ០៥​កញ្ចប់​,​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​,​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន នឹង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​៕