កំពង់ចាម៖ នៅរសៀលថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំនេះ លោកអធិការ បានសង្គត់ធ្ងន់ លើការងារ ការពារសុខ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងសង្គម អោយបានល្អបំផុត ត្រូវបង្ការ ទប់ស្កាត់ រាល់បាតុភាពល្មើសផ្សេងៗ ពិសេសក្មេងទំណើង ត្រូវបង្ក្រាបអោយខានតែបាន ទោះក្នុងរូបភាពណាក៏ដោយ និងបន្តតាមដានត្រួតពិនិត្យការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានចំពោះការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រក្នុងកំពង់ចាមទាំងមូល។
លោកវរសេនីយ៍ឯក បានដាក់បទបញ្ជាយ៉ាងម៉ុតស្រួច ជារៀងរាល់ថ្ងៃ គ្រប់កងកម្លាំង ផ្នែកជំនាញទាំងអស់ ត្រូវចុះអនុវត្តជាប្រចាំ តាមបណ្តាគោលដៅសំខាន់ៗ ត្រូវរដ្ឋបាលចំហរត្រួតពិនត្យអាវុធ ជាតិផ្ទះ ជាតិស្រវឹង ពិសេសតាមក្លឹបកំសាន្ត ទីតាំងសប្បាយដ្ឋានទាំងអស់ រាល់មុខសញ្ញាល្មើស និងមិនប្រក្រតី ត្រូវអនុវត្តតាមនីតិវិធី ជាដាច់ខាតដោយគ្មានការលើកលែង៕