កំពង់ស្ពឺ ៖ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្ដបទបញ្ជាដ៏មុឹងម៉ាត់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការ នគរបាលស្រុកបសេដ្ឋ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានបេីកប្រតិបត្ដិការស្រាវជ្រាវករណីមុខសញ្ញាគ្រឿងញៀនខុសច្បាប់នៅចំណុចកញ្ចុះដីឡូតិ័ទំនេរមួយកន្លែង ស្ថិតក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នៅវេលាម៉ោង១០:៥០នាទី កំលាំងបានឃាត់មុខសញ្ញាចំនួន០២នាក់រកឃើញវត្ថុតាងអាវុធកែឆ្នៃខ្លី-វែង ចំនួន២ដេីម និងវត្ថុតាងមួយចំនួនទៀត ជនសង្ស័យ ០២នាក់ ៖
១/ជនសង្ស័យឈ្មោះ ប៉ុម រ៉ា ហៅ ស្នា ភេទប្រុស អាយុ៣៨ឆ្នាំ
២/ជនសង្ស័យឈ្មោះ ប៊ូ សុភាន់ ភេទប្រុស អាយុ៣៥ឆ្នាំ
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់(ធំ១កញ្ចប់តូច១កញ្ចប់) ក្រដាសប្រាក់ប្រភេទដុល្លាសហរដ្ឋអាមេរិកចំនួន៧,០០០ដុល្លារ(ប្រាំពីរពាន់)មិនដឹងថាសុទ្ធឬក្លែងក្លាយប្រាក់រៀល ៥០០,០០០រៀល ទូរស៍ព្ទដៃ០១គ្រឿង ដាវ០១ដើម អាវុធវៃងកែច្នៃប្រភេទប្រេីហ្គាស០១ដើម ទិញពីក្រៅប្រទេស អាវុធខ្លីកែច្នៃប្រភេទប្រេីហ្គាស០១ដើម បង់កាំភ្លើងខ្លី ចំនួន០២គ្រាប់ កាំភ្លើង ប្រភេទចំរុះចំនួន០៤គ្រាប់ កាំបិតក្វាវ០១ដើម កំប៉ុងហ្គាសសម្រាប់បញ្ចូលអាវុធកែច្នៃ០១កំប៉ុង-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ម៉ូតូម៉ាកហុងដាC125 ពណ័ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខកំពង់ស្ពឺ 1Z-7372០១គ្រឿង-ថង់ផ្លាស់ស្ទិកសម្រាប់ច្រកសារធាតុគ្រឿងញៀនមួយចំនួន នឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ករណីខាងលេីកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានកំពុងដំណេីរការនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនិតិវិធី បន្ដ៕