មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា

0

ភ្នំពេញ៖ អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ដូច​ជា​ប្តី ឬ​ប្រពន្ធ និង​កូន ក៏​អាច​ស្នើ​សុំ​ធ្វើ​ប័ណ្ណសមាជិក ប​.​ស​.​ស​. បាន​ដែរ ដោយ​ចំណាយ​ត្រឹមតែ ១៥ ៦០០​រៀល​ប៉ុណ្ណោះ ក្នុង​១​ខែ នោះ​នឹង​ទទួល​បានការ​ថែទាំ​សុខភាព​ពេញ ២៤​ម៉ោង លើ​២៤​ម៉ោង នៅ​គ្រប់​មន្ទីរពេទ្យ ដែល​ជា​ដៃគូ ប​.​ស​.​ស​. ទូ​ទាំង​ប្រទេស រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ​។
ដើម្បី​អាច​ស្នើ​សុំ​ធ្វើ​ប័ណ្ណសមាជិក ប​.​ស​.​ស​. ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

* សហ​ព័ទ្ធ (​ប្តី ឬ​ប្រពន្ធ​)
– សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​សេចក្តីចម្លង
សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍
– អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
– សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ

* កូន​ក្នុង​បន្ទុក
– សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត
– និង​/​ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
– សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ ប​.​ស​.​ស​. ដែល​នៅ​ជិត​លោក​អ្នក​ទូ​ទាំង​ប្រទេស ឬ​ទំនាក់ទំនង​ទៅ​កាន់​លេខ ១២៨៦​៕