ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ទៅ!! សមត្ថកិច្ចនឹងចាប់ផ្តើមដកហូត​បណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​អស់​ពិន្ទុ ឬ​ពិន្ទុ​សូន្យ

0

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ពុធ ទី​០១ ខែមករា ឆ្នាំ​២០២៥ អង្គភាព​នគរបាល​ចរាចរណ៍​ផ្លូវគោក តាម​បណ្តា​រាជធានី ខេត្ត​នឹង​អនុវត្ត​ការ​ដកហូត​បណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​អស់​ពិន្ទុ ឬ​ពិន្ទុ​សូន្យ និង​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ជិត​អស់​ពិន្ទុ ទៅ​ដាក់​ពាក្យសុំ​រៀន​បំប៉ន ដើម្បី​ប្រឡង​យក​ពិន្ទុ​បន្ថែម ឬ​បំពេញ​ពិន្ទុ​ឡើង​វិញ នៅ​មណ្ឌល​ផ្តល់​សេវា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​សំដែង​នូវ​សេចក្តី​សង្ឃឹម និង​ជឿជាក់​លើ​ការ​ចូលរួម​របស់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ដើម្បី​លើកកម្ពស់​ការ​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍ ផ្លូវគោក កាត់​បន្ថយ​គ្រោះថ្នាក់ និង​រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ប្រសើរ​ជា​លំដាប់ ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ​។ ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ​៖