Home សង្គម បើគ្មានការប្រែប្រួលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ ខាងមុខ

បើគ្មានការប្រែប្រួលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ ខាងមុខ

0

ពោធិ៍សាត់៖ បើគ្មានការប្រែប្រួលដោយកត្តាចៃដន្យ ឬប្រធានស័ក្តិណាមួយទេ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(កាត់ជ្រលងស្ទឹងឬស្សីជ្រុំ) បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់ជាង៨០%ហើយ និងមានដំណើរការសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ៕

Previous articleព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
Next articleសត្វកែះ១ក្បាល រត់ចូលភូមិអ្នកស្រុកនៅខេត្តបន្ទាយមានជ័យ ត្រូវបានសង្គ្រោះ