បាត់ដំបង៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នៅ ចំណុច ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិ ការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងក្នុងអង្គភាពអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះបានចាប់ខ្លួនជនត្រូវចោទឈ្មោះ ប៉ែល ចន្ថាហៅកុត ភេទ ប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹ ត្តនៅចំណុចភូមិរូង ឃុំចែងមាន ជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤ ។
ពេលនេះសមត្ថកិច្ចបានបញ្ជូនមកការិយាល័យជំ នាញអនុវត្តបន្តតាមនីតិវិធី៕