Home សង្គម ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,០៥ម៉ែត្រ នៅថ្ងៃទី៣ ខែធ្នូនេះ

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,០៥ម៉ែត្រ នៅថ្ងៃទី៣ ខែធ្នូនេះ

0

កំពង់ចាម៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣ ខែធ្នូនេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះចំនួន ០,០៥ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម នៅសល់ ៤,៤០ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គក្រចេះ បានថយចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៨,៨៣ម៉ែត្រ ៕

Previous articleតំបន់វាលទំនាប ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី នៅថ្ងៃទី៣ ខែធ្នូ នេះ
Next articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យភាគីពាក់ព័ន្ធបង្កលក្ខណៈងាយស្រួល ឱ្យជនមានពិការភាពបានចូលរួមសកម្មភាពនានា