Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយទឹកនៅទន្លេមេគង្គខេត្តក្រចេះ នៅសល់ ៩,៤៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៣,៥២ម៉ែត្រ ខណៈទន្លេមេគង្គ កំពង់ចាម បានថយចំនួន ០,០៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,០៥ម៉ែត្រ ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះ
Next articleរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួង បាន និងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១