ឃាត់ម្នាក់ រត់គេចខ្លួនម្នាក់ ពាក់ព័ន្ធករណី ឆបោក និងក្លែងបន្លំឯកសារសាធារណៈ (ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួនពីរសន្លឹងតម្លៃ ២០០០$ )

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១៤:០០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់នៅចំណុច​ដី​ឡូ​តិ៍ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ​យ័ រាជធានី​ភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និងក្លែងបន្លំឯកសារសាធារណៈ (ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួនពីរសន្លឹងតម្លៃ ២០០០$ )។

ក្នុងនោះជន​រង​គ្រោះ​ឈ្មោះ ភី ហ៊ួ​រ​ឃ​ន ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ មុខរបរអាជីវក ស្នាក់​នៅ​ដី​ឡូ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយឡែកជនសង្ស័យ​មានឈ្មោះ លី ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​ប្រហែល ៤៥​ឆ្នាំ (​គេចខ្លួន​)។ ​សម្ភា​រះ​បាត់បង់​រួម​មាន​លុយ​ដុល្លា​ចំនួន​ពី​ពាន់​មួយ​រយ​ដុល្លា (២១០០$)។

ចាប់​យក​វត្ថុ​តាង​រួម​មាន៖
– ម៉ូតូ ០១​គ្រឿង ម៉ាក honda dream ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០២១ ស្លាក​លេខ ភ្នំពេញ 1IW 1789 លេខ​តួ​និង​ម៉ាស៊ីន 6039541
– ទូរ​សព្ទ ចំនួន ០៣ គ្រឿង
– ត្រា​ចំនួន​២ (ត្រា​មានឈ្មោះ លី ពុទ្ធា​រ៉ា និង​ត្រា​មូល​លោកគ្រូ តារា​បៃតង សេវាកម្ម​ប្រាក់​កម្ចី)
– កាត​បុគ្គលិក​ការងា​ចំនួន​២ (គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មហានគរ និងក្រុមហ៊ុន GPGC អ៊ី​ន​ធឺ​ណេ​សិន​ណ​ល)
– អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​ចំនួន ២សន្លឹក (ឈ្មោះ ភី ហ៊ួ​រ​ឃ​ន ភេទ​ប្រុស និង​ឈ្មោះ យ៉ា​ត ស្រី​គី​ម ភេទ​ស្រី)
– កាតឈ្មោះ ក្រុមហ៊ុន motosloan បង់​រំលស់​ម៉ូតូ និង​កម្ចី ចំនួន 40​សន្លឹក
– កាតឈ្មោះ លោកគ្រូ តារា​ប៉ៃ​តង សេវាកម្ម​ប្រាក់​កម្ចី របស់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ ចំនួន 40​សន្លឹក ។

​កាលពី​ថ្ងៃ​ទី​មិន​ចាំ ខែសីហា ឆ្នាំ​២០២៤ ជនសង្ស័យ​ញ៉ាំ​បាយ​កន្លែង​លក់​បាយ​ម្ហូប​របស់​ជន​រង​គ្រោះ​នៅ​ទីតាំង​ខាងលើ​. សង្ស័យ​បាន​មក​សួរនាំ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ត ស្រី​គី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ចង់​ខ្ចី​លុយ​ធនាគារ​ទេ ប្រពន្ធ​ជន​រង​គ្រោះ​ថា ឈ្មោះ​ខ្ញុំ​ខ្ចី​មិន​បាន​ទេ​ព្រោះ​ខ្ញុំ​ធ្លាប់​យឺតយ៉ាវ​បង់​ធនាគារ ទើប​ធនាគារ​មិន​ឲ្យ​ខ្ចី (​ខូច​ឈ្មោះ​ខូច​ប្រវត្តិរូប​) ពេល​នោះ​ជនសង្ស័យ​ឈ្មោះ លី ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ បាន​និយាយ​ថា​រូបគេ​អាច​ជួយ​បាន ដោយ​រូបគេ​នឹង​ផ្លាស់​ប្ដូរ​ធ្វើ​ថ្មី អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថ្មី​ផ្សេង​ទៀត​ឱ្យទៅ​ជន​រង​គ្រោះ ដោយ​ដាក់​ឈ្មោះ​ដដែល​ខុស​តែ​ថ្ងៃខែ​ឆ្នាំ​កំណើត​និង​លេខ​អត្តសញ្ញាណប័ណ្ណ​តែ​ប៉ុណ្ណោះ​ដើម្បី​ខ្ចី​លុយ​ធនាគារ .​បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន​សុំ​លេខ​ទូរ​សព្ទ ប្រពន្ធ​ជន​រង​គ្រោះ រួច​ខ​លម​ក​ប្រពន្ធ​ជន​រង​គ្រោះ​មួយ​ថ្ងៃ១០ ទៅ ២០ដង ដោយ​អះអាង​ថា​រូបគេ​ជា​បុគ្គលិក​ធនាគារ . ហើយ​រូបគេ​នឹង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ដល់ ជន​រង​គ្រោះ​ដោយ​ទា​ក្នុង​តម្លៃ ពី​ពាន់​ដុល្លារ​អា​មេ​រិ​ក (២០០០$)។

រហូត​ដល់​ថ្ងៃ​ទី២០ ខែកញ្ញា ​ឆ្នាំ២០២៤ វេលា​ម៉ោង​ប្រហែល​១៤​ម៉​០០​នាទី ជន​រង​គ្រោះ​ក៏​ព្រម​ឲ្យ​ធ្វើ ដោយ​ឲ្យ​លុយ​មុន​ចំនួន​មួយ​ពាន់​មួយ​រយ​ដុល្លា (១១០០$)+​ថ្លៃ​សាំង លុះដល់​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យ​ឈ្មោះ លី ពុទ្ធា​រ៉ា ក៏​បាន​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​ក្លែងក្លាយ​)​យក​ប្រគល់​ឲ្យ​ជន​រង​គ្រោះ នឹង​បាន​ទារ​លុយ​មួយ​ពាន់​ដុល្លារ​(១០០០$) បន្ថែម​ទៀត​។

ក្រោយមក​នៅ​ថ្ងៃ​ទី៣ ខែតុលា ​ឆ្នាំ២០២៤ ​ជន​រង​គ្រោះ​បាន​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​ក្លែងក្លាយ​) ទៅ​ខ្ចី​លុយ​ធនាគារ រហូត​ដល់​ថ្ងៃ​ទី១០ ខែតុលា ​ឆ្នាំ២០២៤ ទើប​ធនាគា​ទាក់ទង​មក​ជន​រង​គ្រោះ​ថា​អត្តសញ្ញាណប័ណ្ណ​នេះ ពុំ​មាន​ក្នុង​គល់បញ្ជី​ទេ ដោយ​ខុស​លេខ​អត្តសញ្ញាណប័ណ្ណ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ថ្ងៃ​ផុត​សុពលភាព រួច​ជន​រង​គ្រោះ​តែងតែ​ទាក់ទង​ទៅ​ជនសង្ស័យ​រហូត ប៉ុន្តែ​ជនសង្ស័យ​តែងតែ​គេចវេស​យក​លេស​រវល់​រហូត​។ ទើប​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០០​នាទី ជន​រង​គ្រោះ​បាន​ធ្វើ​ជា​ប្រាប់​ជនសង្ស័យ​ថា​មាន​បងប្អូន​ចង់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​មួយ​ដែរ រហូត​ដល់​ម៉ោង ១៦:៣០ នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​ជនសង្ស័យ​បាន​មក​ផ្ទះ​ជន​រង​គ្រោះ ទីតាំង​ខាងលើ ទើប​ជន​រង​គ្រោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាក់​តាម​នីតិវិធី៕