ស្ទឹងត្រែង៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការថយចុះកំពស់ចំនួន ០,០៨ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង នៅសល់ ៣,៦៧ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងមានការឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គអ្នកលឿង បានឡើងកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់៣,៣៥ម៉ែត្រ ៕