Home សង្គម ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុីលើកទី១២

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុីលើកទី១២

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុីលើកទី១២ និង កិច្ចប្រជុំពាក់ព័ន្ធ ការស្វែងរកសន្តិភាព និង កាផ្សះផ្សា នៅវិមាន៧មករា។

ព្រឹត្តិការណ៍មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តមសម្រាប់កម្ពុជា។

ការផ្តល់ សេចក្តីទុកចិត្ត ពី ICAPP ដល់ គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យឃើញថា បណ្តាគណបក្សនយោបាយទាំងអស់ បានសម្លឹងមើល តួនាទី សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជា កម្ពុជាដែលបានរក្សានូវគោលការណ៍ គ្រឹះនៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និង វិន័យរបស់ខ្លួន ពិសេស កម្ពុជាបានរួមចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន សំដៅឆ្ពោះទៅរកការកសាង ពិភពលោកមួយដែលមានសន្តិភាពផង មានស្ថិរភាពផង និង មានការអភិវឌ្ឍ។ កម្ពុជាក៏ចូលរួមចំណែក នៅក្នុងកិច្ចសហប្រតិបត្តិការស ន្តិសុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និង សេដ្ឋកិច្ចសង្គម ជាដើម។ កម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុត របស់ ICAPP គឺការជួយជំរុញ ការយោគយល់គ្នាទៅវិញទៅមក រវាងគណបក្សនយោបាយនានា៕

Previous articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ ក្រសួងរ៉ែ និង ថាមពល បន្តរៀបចំសិក្សាចងក្រងផែនទីសក្តានុពលធនធានរ៉ែ
Next articleលោក ពូទីន បញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយអាហ្វ្រិកកណ្ដាល ជាមួយនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ