រដ្ឋាភិបាលបង្ហាញផែនការថវិកាសម្រាប់ចំណាយនៅក្នុងឆ្នាំ២០២៥

0

ភ្នំពេញ៖ យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលត្រូវបានរដ្ឋសភាសម្រេចអនុម័តកាលពីថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២៤ បានអោយដឹងថា នៅឆ្នាំ២០២៥ខាងមុខនេះ

រដ្ឋាភិបាលគ្រោងចំណាយលើវិស័យរដ្ឋបាលទូទៅក្នុងទឹកប្រាក់.

ស្មើ១,៦២ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផសស)។

ចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ក្នុងទឹកប្រាក់ ស្មើ២,៧៧ភាគរយនៃផសស។

ចំណាយលើវិស័យសង្គមកិច្ចក្នុងទឹកប្រាក់ ស្មើ៥,០២ភាគរយនៃផសស ខណ:ការចំណាយលើវិស័យសេដ្ឋកិច្ច ក្នុងទឹកប្រាក់ ស្មើ ៣,៨៤ភាគរយនៃផសស។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានអោយដឹងទៀតថា គម្រោងចំណាយតាមវិស័យខាងលើនេះ មានភាគរយថវិកាខ្ពស់ជាង ផែនការថវិកាសម្រាប់ចំណាយកាលពីឆ្នាំ២០២៤ទាំងអស់ លើកលែងតែចំណាយមូលធនសម្រាប់វិនិយោគសាធារណ:ដោយហិរញ្ញប្បទានក្នុងប្រទេសដែលធ្លាក់ចុះ ផ្ទុយទៅវិញចំណាយមូលធនសម្រាប់វិនិយោគសាធារណ:ដោយហិរញ្ញប្បទានក្រៅប្រទេស បានកើនឡើងរហូតទៅដល់ជាង៣០០ភាគរយ។

យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានអោយដឹងថា ផសស ក្នុងឆ្នាំ២០២៤នេះ ស្ថិតក្នុងរង្វង់១៤២ ៩៥៨ ប៊ីលានរៀល សមមូលនឹងប្រមាណ៣៥១៦៨លានដុល្លារអាមេរិក៕