ក្រោយពេលបុណ្យអុំទូកមាសចាប់ផ្ដើមឡើងថ្លៃបន្តិចឡើងវិញ

0

ភ្នំពេញ៖ នៅក្នុងអំឡុងពេលបុណ្យអុំទូកឆ្នាំ២០២៤នេះ តម្លៃមាសស្ថិតនៅទ្រឹងក្នុងតម្លៃ៣០៨ដុល្លារក្នុង១ជី ប៉ុន្តែក្រោយពេលចប់ពិធីបុណ្យអុំទូកមាសបានងើបឡើងវិញបន្តិចគឺ៣០៩ដុល្លារក្នុង១ជី។នេះបើយោងតាមហាងឆេងមាសនៅជុំវិញផ្សារធំថ្មី។

សួមរំលឹកថា កាលពីបំណាច់ខែតុលាឆ្នាំ២០២៤ មាសបានឡើងកកប់ពពកដល់តម្លៃ៣៣៦ដុល្លារក្នុង១ជីដែលជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់មាស។

ប៉ុន្តែចាប់ពីថ្ងៃទី៦តុលាមក មាសបានធ្លាក់មកនៅត្រឹម៣២១ ហើយបន្តធ្លាក់ជារៀងរាល់ថ្ងៃមកនៅត្រឹម៣០៨ដុល្លារក្នុង១ជីនៅនៅថ្ងៃបុណ្យអុំទូកហើយរក្សាតម្លៃនេះរយៈពេល៣ថ្ងៃ។។យ៉ាងណាក៏នៅពេលចប់បុណ្យអុំភ្លាម តម្លៃមាសបានឡើងថ្លៃវិញ បន្តិច។

សូមបញ្ជាក់ថាហាងឆេងតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជាមានការធ្លាក់ចុះគួរកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីមួយថ្ងៃក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលលោកដូណាល់ត្រាំបានជាប់ឆ្នោតឡើងវិញ។

ការធ្លាក់ចុះតម្លៃមាសយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ ត្រូវបានអ្នកជំនាញទីផ្សារមាសលើកហេតុផលថា គឺដោយសាររងឥទ្ធពលពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដូណាល់ត្រាំ និងការស្វែងរកដំណោះស្រាយលើបញ្ហាសង្រ្គាមដែលកើតមានរវាងរុស្ស៊ី អ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ាជាដើម ។ទន្ទឹមនេះគោលនយោបាយរបស់រដ្ឋាបាលលោកត្រាំមានគោលដៅទាញទម្លាក់ឱ្យហាងឆេងមាសធ្លាក់ចុះ ផ្ទុយទៅវិញរុញច្រានតម្លៃលុយដុល្លារអាមេរិកអោយឡើងថ្លៃវិញ។

ផែនការនេះធ្វើឡើងគឺដើម្បីទប់ទល់ជាមួយសហគមន៏BRICS (ផ្ដើមបង្កើតឡើងដោយចិនរុស្ស៊ីនិងប្រេស៊ីលហើយមានសមាជិក ៩ប្រទេសដូចជាឥណ្ឌា អីអេរ៉ង់. អាហ្រិកខាងត្បូង អារ៉ាប់អេមេរ៉ាត ជាដើម)ដែលកន្លងមកបានធ្វើអោយមាសឡើងថ្លៃដោយសារបណ្តាប្រទេសទាំងនោះជាអ្នករុញប្រាក់ដុល្លារចេញយកទៅទិញមាសមកទុកធ្វើជាឃ្លាំងជាតិ ។

លោកត្រាំបានដាក់គោលនយោបាយរៀបចំគ្រប់គ្រងហិរញ្ញវត្ថុអាមេរិក ដើម្បីធ្វើអោយពួកអ្នកមានដែលបានរក្សាទុកលុយដុល្លានៅក្រៅប្រទេស រាប់ពាន់លានដុល្លានោះ ឲ្យបង្វិលលុយដុល្លានោះចូលមករក្សាទុកនៅប្រទេសអាមេរិករិញដោយតម្រូវអោយបង់ពន្ធទាបបំផុត ជាហេតុធ្វើឲ្យប្រាក់ដុល្លានៅតាមធនាគារក្រៅប្រទេសត្រូវរីងស្ងួត ។

ផែនការរបស់លោកត្រាំ មួយទៀតគឺការកាត់បន្ថយពន្ធលើប្រាក់ចំណូលពី ២១ភាគរយមកនៅត្រឹមតែ១៥ភាគរយ។

ផ្ទុយទៅវិញផែនការនេះបានដាក់បង្កើនពន្ធនាំចូលជាពិសេសពន្ធនាំចូលទំនិញពីចិន។

លោកត្រាំនឹងជំរុញលើកទឹកចិត្តវិនិយោគិននៅក្នុងនិងក្រៅប្រទេសអោយបង្កើនផលិតផលក្នុងស្រុកឲ្យកាន់តែខ្លាំងជាងមុន។

រដ្ឋបាលលោកត្រាំសន្យាជំរុញអោយភាគហ៊ុនមូលបត្របំណុលនិងប្រាក់ដុល្លារសហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់ដែលនាំឲ្យតម្រូវការមាសធ្លាក់ចុះនិងធ្លាក់ថ្លៃ។ជាមួយគ្នានេះជំរុញអោយភាគហ៊ុនមូលបត្រ័បំណុលនិងប្រាក់អាមេរិកមានការកើនឡើងខ្ពស់ដែលនាំអោយតម្រូវការមាសធ្លាក់ចុះដោយវិនិយោគិនបោះបង់ការវិនិយោគទៅលើមាស ហើយបែរជាងាកទៅរកការវិនិយោគទៅលើប្រាក់ដុល្លារនិងស្តុកភាគហ៊ុននិងមូលបត្របំណុលវិញ។

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថាមាសនឹងបន្តធ្លាក់ថ្លៃទៀតប្រសិនបើគោលនយោបាយរបស់លោកត្រាំមានប្រសិទ្ធភាពលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

យោងតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក កម្មវិធីផ្ទេរអំណាចជូនប្រធានាធិបតីថ្មី លោកដូណាល់ត្រាំ នឹងត្រូវធ្វើនៅថ្ងៃទី២០មករា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីលាន National Mall ខាងមុខ វិមានកាពីតូល កណ្តាលក្រុង វ៉ាស៊ីនតោន៕