ក្មេងទំនេីងដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦:២០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ក្មេង​ទំនេ​ី​ង​ចំនួន​២​នាក់ ដែល​បាន​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ស្ថិត​នៅ​ផ្លូវ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៥:០០​នាទី​។
ឃាត់​ក្មេង​ទំនេ​ី​ង​ចំនួន​២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១. ឈ្មោះ វឌ្ឍនៈ បញ្ញា​វន្ត ភេទ​ប្រុស មុខរបរ​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្នាក់​នៅផ្ទះ​លេខ​១៨​សេ​អឺ​១ ផ្លូវ​១៧៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។
២. ឈ្មោះ រឹម គី​ម​អៀង ភេទ​ប្រុស មុខរបរ​កម្មករ​លក់​ទឺ​ក​សុទ្ធ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​បើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ក្នុង​០១​នាក់​ៗ ចំនួន​៦០,០០០​រៀល និង​រក្សា​ទុក​ម៉ូតូ​រយៈពេល​០៣​ខែ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា និង​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​ដោយ​មានការ​ធានា​ពី​អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ត​៕