ភ្នំពេញ៖ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២២:៣០នាទី ក្រោយប្រជាពលរដ្ឋប្តឹងរាយការណ៍មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ថាមានក្រុមអ្នកផឹកស៊ីចាក់បាសបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋអ្នកជិតខាងនៅខាងក្រោយមន្ទីរពេទ្យសែន សុខ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅណែនាំក្រុមអ្នកផឹកស៊ីទាំងនោះឲ្យបញ្ឈប់ការចាក់បាសបង្កសំឡេងរំខានក្នុងករណីមិនស្តាប់ការណែនាំនិងមានវិធានការជាក់ស្តែង៕