Home សង្គម ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,១៤ម៉ែត្រ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,១៤ម៉ែត្រ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ

0

កំពង់ចាម៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះកំពស់ចំនួន ០,១៤ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅសល់ ៦,០៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់៤,០១ម៉ែត្រ ខណៈទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៤ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,១១ម៉ែត្រ ៕

Previous articleសេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
Next articleកម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក