Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,២៥ម៉ែត្រ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,២៥ម៉ែត្រ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះកំពស់ចំនួន ០,២៥ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅសល់ ១០,៥៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់៦,២០ម៉ែត្រ ខណៈទន្លេបាសាក់ កោះខែល បានថយកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៨៥ម៉ែត្រ ៕

Previous articleតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១២ ខែកញ្ញា នេះ
Next articleឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ឱ្យចាប់យកទីផ្សារតំបន់ និងពិភពលោក