Home សង្គម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជិះទូកកម្សាន្តនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជិះទូកកម្សាន្តនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

0

សៀមរាប៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជិះទូកពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដើម្បីស្វែងយល់អំពីទិដ្ឋភាពរួមរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅប្រកបរបរនៅទីនោះ ជាមួយនឹងភោជនីយដ្ឋានបណ្ដែតទឹក បែចិញ្ចឹមត្រី ជាពិសេសទៅទៀតនោះគឺ ឯកឧត្តមរដ្ឋមន្ត្រី បានទស្សនាផ្ទាល់នូវទិដ្ឋភាពនៃសេវាអុំទូកកម្សាន្តក្នុងភូមិ ដែលមានអ្នកអុំទូកជាស្រ្តី ចំនួន ៩៦១ទូក ក្រុមស្រ្តីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទេសក៏ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ សិ្នទ្ធស្នាល និងផ្ដល់នូវភាពកក់ក្ដៅដល់ទេសចរជាតិ និងអន្តរជាតិផងដែរ។

Previous articleឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ
Next articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្ព័ន្ធផ្លូវ-ស្ពានជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ព្រោះជាមូលដ្ឋានធានាដល់កំណើនសេដ្ឋកិច្ច