គម្រោងការដ្ឋានកំណាត់ប្រឡាយបារាំងមកស្ថានីយ៌បូមបឹងទំពន់ សម្រេចបាន៧៥%ហើយ

0

ភ្នំពេញ៖ ដោយបានគោលការណ៍ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋដែលរសនៅអមសងខាងប្រឡាយបារាំង មកស្ថានីយ៌បូមបឹងទំពន់ និងដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ន្ធភាព តំបន់មូលដ្ឋានសង្កាត់អូរបែកក្អម សង្កាត់ចោមចៅ ព្រមទាំងរំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ តំបន់ឌួងងៀប ១និង២ ជាពិសេសប្រឡាយបារាំង នៃរាជធានីភ្នំពេញ ។

គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងការដ្ឋានកំណាត់ប្រឡាយបារាំង ទទឹងទឹកហូ៧ម៉ែត្រ ជំម្រៅបុកជញ្ជាំងបេតុង (សុីផាយ) ៨ម៉ែត្រចូលក្នុងដី ទទឹងប្រឡាយ៧ម៉ែត្រ ការដ្ឋានមកទល់ពេលនេះ (សម្រេចបាន៧៥%)ហើយ និងបន្តបុកជញ្ជាំងបេតុង (សុីផាយ) ប្រវែងជាង៣០០ម៉ែត្របន្តទៀតតាមផែនការ ប្រកបដោយគុណភាព សុវត្ថិភាព ក្នុងនោះដោយមានការសហការដឹកនាំជាប្រចាំក្នុងការពិនិត្យសម្របសម្រួលផ្ទាល់ ពីអជ្ញាធរ រាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំង សាលាខណ្ឌ សាលាសង្តាត់ ក្រុមហ៊ុន Phnom Penh Precast Plants សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ និងរសនៅអមសងខាងប្រឡាយ បន្តមេត្តាយោគយល់ពេលការដ្ឋានចាប់ដំណើការ ដែលរំខាន់ដោយសម្លេងពេលបុក សុីផាយ និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានតាមមាត់ប្រឡាយបារំាង ព្រមទាំងទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើង ។ ម្យ៉ាងវិញទៀតដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពពេលធ្វើចរាចរ ជាពិសេសធ្វើអោយមានលំហូរទឹកបានលឿនមកស្ថានីយ៌បូមលូ៥ ៕