ឃត់ខ្លួន ក្រុមក្មេងទំនើងបង្កហិង្សាលើអ្នកដទៃចំនួន០៣នាក់

0

បាត់ដំបង៖ នៅ​ថ្ងៃ​ទី​០១​ខែវិច្ឆិកា ឆ្នាំ​២០២៤ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ស គឹ​ម​ឡុ​ង អធិការ​នគរបាល​ស្រុក​មោងឫស្សី បាន​ដឹកនាំ​កម្លាំង​ឃា​ត់​ខ្លួ​ន​ជន​ស័​ង្ស​យ​ចំនួន​០៣​នាក់​នាំ​មក​កាន់​អធិការដ្ឋាន ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ​នោះ​គឺ​៖

១-​ឈ្មោះ ម៉ៃ សុ​ផា​ន់​ណា ហៅ​បឹ​ប ភេទ​ប្រុស រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។
២-​ឈ្មោះ ញ៉ា​ញ់ ដែន ភេទ​ប្រុស រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។
៣-​ឈ្មោះ កុស​ល្យ​ឧត្ដម ភេទ​ប្រុ ស រស់ នៅ​ភូមិ បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ ដំបង​។

ដកហូត​វត្ថុ​តាង​បាន​៖
១- ​ម៉ូតូ​០២​គ្រឿង (​ម៉ាក​ហុងដា​ទ្រី​ម​សេ​១២៥ C១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ២០១៧ ​ផ្លា​ក​លេខ បាត់ដំបង ១AA- ៩៥៨០ និង​ម៉ាក​ហុងដា​ទ្រី​ម C១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២១ ​ផ្លា​កលេខ បាត់ដំបង ១AM-៨៣២៨
២-​ កាំ​បិ​ត​កែ​ច្នៃ​០១​ដើម
៣-​ ផ្លា​ក​លេខ​ម៉ូតូ​បាត់ដំបង ១1AI-៥៣៨១ ​ចំនួន​០១ (​ជា​របស់​ម៉ូតូ​ជន​រង​គ្រោះ )​។

មូលហេតុ​នៃ​ការ​ឃា​​ត់​​ខ្លួ​ន​នេះ​គឺ​កាលពី​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​២២​និង​០៥ នាទី ស្ថិត​ក្នុង​ក្រុម​ទី​០១ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ករណី លួ​ច​ដោ យ​មាន​ស្ថាន​ទ​ម្ង​ន់​ទោ​ស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​-​ង្សា មួយ​បាន​កើតឡើង​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មាន​គ្នា​០៥​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង កា​ប់ ទៅ​លេ​ី​ជន រង​គ្រោះ​ឈ្មោះ​សិន វិ សាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សាលា​ត្រាវ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ទ្រី សេរី​ឆ្នាំ២០២០ ពាក់​ផ្លា​ក​លេខ បាត់ដំបង ១AI- ៥៣៨១ វិល​ត្រឡប់​ពី​ស្រុក​មោងឫស្សី​ទៅ​លំនៅ​ដ្ឋា​ន​វិញ បណ្ដាល​ឱ្យ​រងរ​បួ​សធ្ង​​ន់​ហើយ​ក្រុម​ជនសង្ស័យ​ក៏​បានកា​ប់​លួ​​ច​យក​ផ្លា​ក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​នាំ​គ្នា​ជិះ​គេចខ្លួន បាត់​តែ​ម្ដង​។

ជន​រង​គ្រោះ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​បាន​ប្តឹង​មក​សមត្ថកិច្ច​នគរបាល ហេ​ី​យ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឃ​-​ា​ត់​ខ្លួ​-​ន​បក្សពួក​ចំនួន​០៣​នាក់​រៀបចំ​សំណុំរឿង​បញ្ជូន​មក​អនុវត្ត​ទោស​តាម​ផ្លូវច្បាប់ ៕