បាត់ដំបង៖ នៅថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទីនៅចំណុចក្រុមទី០២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល មានករណីលួច មានស្ថានទម្ងន់ទោស (កាត់ស័ង្កសីតូបលក់ចាប់ហួយ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសក ម្មភាព កាត់ស័ង្កសី តូបលក់ចាប់ហួយរបស់ជន រងគ្រោះឈ្មោះស៊ាង រ៉ាស៊ី ភេទស្រី អាយុ៣១ឆ្នាំ មាន ទីលំនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល យកអស់ទ្រព្យសម្បត្តិរួមមាន ប្រាក់រៀលចំនួន០៧ម៉ឺនរៀលនិងសម្ភារ:ផ្សេងទៀតមួយចំនួនធំ។
ក្រោយដឹងថាបាត់ជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលភ្នំតូចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៩និង០០នាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់បាលិលេ យ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំ ណុចវត្តសុវណ្ណគីរីស្ថិតក្នុងភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដកហូបាន សម្ភារៈតាងរួមមាន៖
- ម៉ូតូកូនទាចំនួន០១គ្រឿង ពណ៌ ទឹកសមុទ្រ(គ្មានស្លាកលេខ)
– ទួលណឺវ៉ីសចំនួន០២
- ដង្កាប់ចំនួន០១
– កូនកន្ត្រៃចំនួន០១
- ញញួរចំនួន ០១
- ពិលចំនួន០១(ជាមធ្យោបាយសម្រាប់ធ្វើសក ម្មភាព)។
- សម្ភារ:របស់ជនរងគ្រោះមួយចំនួន។
ក្រោយធ្វើការសាកសួរជន សង្ស័យបានឆ្លើយសារ ភាពថា ខ្លួន គេពិតជាបានធ្វើសកម្មភាពកាត់ស័ង្កសី តូបលក់ចាប់ហួយរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិពិតប្រាកដមែន ហើយពេលនេះសម ត្ថកិច្ចរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធី ច្បាប់៕