តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា នេះ

0

ភ្នំពេញ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣៥%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ របបខ្យល់មូសុងឦសាន នៅតែបន្តមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២២°C និងសីតុណ្ហភាពអតិបរមា៣២°C។

ដោយឡែក សម្រាប់តំបខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២ម៉ែត្រ៕