Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,២៩ម៉ែត្រ នៅថ្ងៃទី១ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,២៩ម៉ែត្រ នៅថ្ងៃទី១ ខែវិច្ឆិកានេះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះកំពស់ចំនួន ០,២៩ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅសល់ ១២,៩៩ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៤០ម៉ែត្រ និងទន្លេមេគង្គអ្នកលឿង បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រដូចគ្នា ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៥៨ម៉ែត្រ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៣០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១ ខែវិច្ឆិកា នេះ
Next articleក្នុងបវេសនកាលថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ១០ចំណុច ដើម្បីធានាបានគុណភាពអប់រំ