កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញបើក កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ។
ជាលទ្ធផលសម្រាប់ខេត្តកំពង់ស្ពឺ បេក្ខជនដែលមកប្រឡងសរុបចំនួន ៥.២២៣នាក់ (ស្រី ២.៨៦០នាក់)បេក្ខជនប្រឡង ជាប់តាមនិទ្ទេស អេ(A) សរុបចំនួន ៤៧នាក់ (ស្រី ២៩នាក់), និទ្ទេស ប៊ី (B)ចំនួន ៣៧០នាក់ (ស្រី ២៥១នាក់ ),និទ្ទេស ស៊ី(C )ចំនួន៩៣៨នាក់ (ស្រី ៦១៥នាក់) ,និទ្ទេស ឌី(D) ១.៤៣១នាក់( ស្រី ៨៩០នាក់), និទ្ទេស អ៊ី(E)ចំនួន ១.៤៣១នាក់( ស្រី ៧២០នាក់) ។
ប្រភពរដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា បេក្ខជនដែលទទួលបាននិទ្ទេស A ទាំងអស់ នឹងទទួលបាននូវ កុំព្យូទ័រយួរដៃម្នាក់ មួយគ្រឿង ដែលជាការឧបត្ថម្ភផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២.២១៦នាក់, និទ្ទេស B ចំនួន ៩.៧០១នាក់, និទ្ទេស C ចំនួន ២២.៦៧៥នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦នាក់៕