Home សង្គម ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,២៣ម៉ែត្រនៅថ្ងៃទី២៥ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយកំពស់ចំនួន ០,២៣ម៉ែត្រនៅថ្ងៃទី២៥ ខែតុលានេះ

0

កំពង់ចាម៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាមនៅសល់ ៨,៣២ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានថយកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់១៣,០២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៧៩ម៉ែត្រ ៕

Previous articleសម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាពគឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន
Next articleទំនប់អូរតេធិបតី ជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ ក្នុងខេត្តមណ្ឌលគិរី