Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៥១ម៉ែត្រនៅថ្ងៃទី២៣ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៥១ម៉ែត្រនៅថ្ងៃទី២៣ ខែតុលានេះ

0

ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៣ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៥១ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះនៅសល់ ១៣,៦០ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៨,៨៨ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៣៥ម៉ែត្រ ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៣ ខែតុលា នេះ
Next articleភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន