Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២១ម៉ែត្រ នៅថ្ងៃទី២១ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២១ម៉ែត្រ នៅថ្ងៃទី២១ ខែតុលានេះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៩ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,២១ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៤,១១ម៉ែត្រ ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានឡើងកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៥,៧៩ម៉ែត្រ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៩ ខែតុលា នេះ
Next articleសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់គណនីឈ្មោះ BeNz Be