ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ទុយយោស្ពាន់ម៉ាសុីនត្រជាក់

0

នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្នោរ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ទុ​យ​យោ​ស្ពាន់​ម៉ា​សុ​ី​ន​ត្រជាក់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ប្រព្រឹត្ត​ល្មើស​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​។

ជនសង្ស័យ​ឈ្មោះ វិបុល រស្មី ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​)​។ សម្ភារៈ​បន្សល់​ទុក​មាន​៖ កន្ត្រៃ​ដែក ចំនួន​០១, ទុ​ណឺ​វី​ស ចំនួន ០១, សោ ចំនួន​០១, ទុ​យ​យោ​ស្ពាន់​ម៉ា​សុ​ី​ន​ត្រជាក់ ចំនួន​០១​ដុំ ប្រវែង​ប្រហែល ០៤​ម៉ែត្រ​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕