Home សង្គម ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការថយកំពស់ចំនួន ០,៤២ម៉ែត្រនៅថ្ងៃទី២៦ ខែកញ្ញានេះ

ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការថយកំពស់ចំនួន ០,៤២ម៉ែត្រនៅថ្ងៃទី២៦ ខែកញ្ញានេះ

0

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,៤២ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៩,៩៨ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម បានកើនកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៤,៣០ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាមវិញ បានកើនកំពស់ចំនួន ០,១៤ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,៧៥ម៉ែត្រ ៕

Previous articleកម្ពុជា-អ៊ុយក្រែន ចុះហត្ថលខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
Next articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៦ ខែកញ្ញា នេះ