Home សង្គម នាពេលខាងមុខនេះ កម្ពុជា នឹងមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក

នាពេលខាងមុខនេះ កម្ពុជា នឹងមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក

0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។

អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

គួររម្លឹកដែរថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិកនាកាសនេះ៕

Previous articleមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ប្រកាស បិទចរាចរណ៍ បណ្ដោះអាសន្នលើស្ពានអង្គរបាន ស្ថិតក្នុងឃុំអង្គរបាន ដើម្បីជួសជុស
Next articleរដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពី ការត្រៀមបង្ការគ្រោះមហន្តរាយ ចំពោះការហក់ឡើង នៃកម្រិតកម្ពស់ទឹកទន្លេ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង