Home សង្គម កម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ ឡើងជិតដល់កម្រឹតកម្ពស់ដែលត្រូវប្រកាសអោយបង្កើនការប្រុងប្រយ័ត្ន

កម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ ឡើងជិតដល់កម្រឹតកម្ពស់ដែលត្រូវប្រកាសអោយបង្កើនការប្រុងប្រយ័ត្ន

0

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែកញ្ញានេះថា ការវាស់កម្ពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។

កំណើនកម្ពស់នេះបានធ្វើអោយកម្ពស់ទឹកឡើងដល់ ២១, ៦៤ម៉ែត្រ ខណៈកម្រឹតកម្ពស់ទឹកដែលត្រូវប្រកាសអោយបង្កើនការប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។ សូមបងប្អូននៅតាមដងទន្លេមេគង្គខេត្តក្រចេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឬត្រៀមលក្ខណៈជន្លៀសរកទីទួលសុវត្តិភាព។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកម្ពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានឡើងកម្ពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ១៤,១០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកម្ពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ៨,៩៥ម៉ែត្រ៕

Previous articleឯកឧត្តម នេត្រ ភក្រ្តា ណែនាំដល់ប្រជាពលរដ្ឋខេត្តក្រចេះ បង្កើនការប្រុងប្រយ័ត្ន ខណៈដែរជំនន់ទន្លេមេគង្គនៅខេត្តនេះ ឡើងជិតដល់កម្ពស់ដែលត្រូវប្រុងប្រយ័ត្ន
Next articleអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនព័ត៌មាន អំពីការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ