បាត់ដំបង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ពូថៅកាប់) មួយកើតឡើង ដែលបង្ករដោយជនង្ស័យម្នាក់ ឈ្មោះ យ៉ី ស៊ីន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឈ្លោះប្រកែកទាស់សម្តីគ្នាវាយប្រតាយប្រតប់គ្នា និងបានយកពូរថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ទន សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំក្បាលពីក្រោយបណ្តាលឲ្យរងរបួស(ធ្ងន់) ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ី ស៊ីន ភេទប្រុស អាយុ៥៣ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា បានឈ្លោះប្រកែកទាស់សម្តីគ្នាវាយប្រតាយប្រតប់គ្នា និងបានយកពូរថៅកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ ជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាស្រវឹងជុំគ្នាប្រកែកទាស់សម្តីគ្នា ។ វត្ថុតាងដកហូតបាន ៖ ពូថៅដងឈើចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕