កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១២ និង​៤០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​កំរិត​ធ្ងន់ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី​បទ​លួច (​លួច​ម៉ូតូ ០១​គ្រឿង​) ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​រថភ្លើង ក្រុម​ទី​១០៤ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​លេខ​៣៦Eoz ផ្លូវ​លេខ​១១០ ក្រុម​ទី​៤ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៣ និង​១០​នាទី​ទាប​ភ្លឺ ។

កម្លាំង​នគរបាល​ខណ្ឌទួលគោក បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ លាង ជី​វ័​ន្ត ហៅ វ័​ន្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង ក្រុម​ទី​១០៤ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ដកហូត​បាន​រួម​មាន ៖

-​សាក់​កាដូ​ម៉ាក THE NORTH FACE ពណ៌​ខ្មៅ មាន​ឆ្នូត​ពណ៌​ប្រផេះ​ចំនួន ០១ និង​មួក​កា​តិ​ប​ម៉ាក CHANEL ពណ៌​ស​ចំនួន ០១ (​ជា​របស់​ជនសង្ស័យ​ពាក់​នៅ​ពេល​ធ្វើ​សកម្មភាព​លួច​)​។ ជន​រង​គ្រោះ​ឈ្មោះ ពី​ន ស្រី​នី​ត ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​ជួល​លេខ​៣៦Eoz ផ្លូវ​លេខ​១១០ ក្រុម​ទី​៤ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សម្ភារ​:​បាត់បង់​មាន ៖

-​ម៉ូតូ ០១​គ្រឿង ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ផ្លា​ក​លេខ កំពង់ធំ 1K-1110 ដែល​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​: 5334471 (​ជា​របស់​ជន​រង​គ្រោះ​បាត់បង់​)​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕