ឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់ ពាក់ព័ន្ធករណីកាប់ឱ្យ​របួស និង​ខូចខាត​ម៉ូតូ​

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦:០០នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា (​កាប់ ឱ្យ​របួស និង​ខូចខាត​ម៉ូតូ​) ប្រព្រឹត្ត​កាល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្ថិត​នៅ​ផ្លូវលំ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៣​នាក់​៖

១. ឈ្មោះ នាង វាសនា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ​។
២. ឈ្មោះ​ប៊ុ​ន​ថា រ៉ា​វុ​ធ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ​។
៣. ឈ្មោះ​នាង ប៊ុ​ន​ថា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕