Home សង្គម ស្ថានភាពទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការកើនកំពស់

ស្ថានភាពទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការកើនកំពស់

0

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមឡើងដល់ ១១,២៤ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកកើនចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,២០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង កើនចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,០៨ម៉ែត្រ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣ ខែកញ្ញា នេះ
Next articleរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ទូទាំង​រាជធានី​-ខេត្ត​