គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៤នេះថា រយៈពេលមួយខែសីហាឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ មានភ្ញៀវទេសចរអន្ដរជាតិ ៦៧៤៨២នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង១៤ភាគរយបើធៀបឆ្នាំ២០២៣ ដោយបានទទួលប្រាក់ចំណូល ៣ ១៥៦ ៧៩៩ដុល្លារ កើនឡើងជាង១៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងមក។
ដោយឡែកក្នុងរយៈ៨ខែឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ដំណាច់ខែសីហាឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ៣០ ៣៣៤ ២២៩ដុល្លារ កើនឡើងជាង៣០ភាគរយ ដែលមានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណទស្សនាអង្គរ ៦៥១ ៨៥៧នាក់ កើនឡើងជាង៣០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣៕