ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង​ផ្ទះ​លេខ បេតុង វត្ត​ស្លែង​ស្ថិត​នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។

ជនសង្ស័យ​ឈ្មោះ ភឿន សុខលាភ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​លក់​សាច់ក្រក មាន​ទីលំនៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​ធំ​ល្មម​ចំនួន​១​កញ្ចប់​ថង់​,​តូច ចំនួន​១​កញ្ចប់​ថង់​, ទូរ​សព្ទ័​ដៃ​ម៉ាក​OPPO ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​, ថង់​សម្រាប់​ច្រក់​គ្រឿងញៀន ចំនួន​០១ ,​ទុ​យ​យោ​សម្រាប់​ចូក​គ្រឿងញៀន ចំនួន​០១, សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០១​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕